តើពិភពលោកនឹងទៅជាយ៉ាងណា បើមហាអំណាចនៅតែបន្តដាក់សម្ពាធដាក់គ្នាយ៉ាងនេះ? ចំណែកឯចិនបានពង្រឹងដែនឥទ្ធិពលរបស់ខ្លួនក្នុងដេនសមុទ្រចិនខាងត្បូង ដែលចិនតែងអះអាង ថាជាដែនទឹករបស់ខ្លួន។ ភាពតានតឹងក្នុងដែនសមុទ្រចិនខាងត្បូងត្រូវបានគេមើលឃើញថា បានឈានដល់កម្រិតមួយដ៏ គ្រោះថ្នាក់បំផុតដែលជាកើតចេញពីការប្រជែងគ្នារវាងមហា អំណាច របស់ពិភពលោកទាំងពីរគឺចិន និង អាមេរិក។
<
ការបញ្ជូនយន្តហោះឈ្លបការណ៍របស់អាមេរិកដឹកនាំដោយលោកមេបញ្ជាការកងនាវាចរណ៍ប្រចាំតំបន់ប៉ាស៊ីហ្វិកលោក Admiral Scott Swift កាលពីថ្ងៃទី ១៨ កក្កដាកន្លងទៅនេះនៅលើតំបន់មានជ ម្លោះក្នុងដែនសមុទ្រចិនខាងត្បូង បានបង្កើនភាពតានតឹងបន្ថែមទៀតក្រោមការប្រឆាំងដាច់ខាតពីរ ដ្ឋាភិបាលទីក្រុងប៉េកាំង។
ជាការឆ្លើយតបទៅនឹងសកម្មភាព របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនខាងលើក្រសួងការពារជាតិ ចិនបានបញ្ជាក់ថា ទង្វើរបស់អាមេរិកបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាង រដ្ឋាភិ បាលប្រទេសទាំងពីរ និងបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនផងដែរ។ ក្រសួងដដែល បានបន្ថែមទៀតថា សកម្មភាពនេះទំនងអាចបណ្ដាលឲ្យមានឧបទ្ទវហេតុប៉ះទង្គិច គ្នាណាមួយ តាមផ្លូវទឹក និង ដែនអាកាសនៅពេលខាងមុខ។






0 comments:
Post a Comment